មក​ស្គាល់​ឈ្មោះ​​ពិត​​ និង​ស្រុក​កំណើត​តារា​កំប្លែង​៧​រូប​ ក្នុងក្រុម​ពែកមី
 ខែកញ្ញា ១១, ២០១៧   ចៅ​ កំសត់   1276 អ្នកបានមើល

​​មុន​ពេល​ចូល​ប្រលូក​សិល្បៈ​​តារា​ចម្រៀង​ សម្ដែង​ និង​កំប្លែង​មួយ​ចំនួន​តែង​តែ​ប្រើ​ប្រាស់​ឈ្មោះ​ពិត​ ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​​គ្នា​ទៅ​វិញ​​មក​ ។ តែ​នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ប្រលូក​វិស័យ​សិល្បៈ​ឈ្មោះ​ទាំង​អស់​នោះ​ត្រូវ​បាន​ប្ដូរ​ ដោយ​ដាក់​ឈ្មោះ​ថ្មី​ជំនួស​​ដើម្បី​ទទួល​បាន​​ភាព​ទាក់​ទាញ​ពី​អ្នក​គាំ​ទ្រ​។ ជាក់​ស្ដែង​​តារា​កំប្លែង​ក្នុងក្រុម​នាយ​​ ពែកមី ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទាំង​ស្រុង​​នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ។ ថ្ងៃ​នេះ​ដែរ​​ ​Sabay សូម​​ធ្វើ​ការ​បង្ហាញ​ស្រុក​កំណើត​ និង​ឈ្មោះ​ពិត​តារា​កំប្លែង​​៧ រូប​មក​ពី​ក្រុម​នាយ ពែកមី ​ចែក​ជូន​​បង​ប្អូន​ទស្សនិកជន​​ឲ្យ​បាន​​ជ្រាប​​ខាង​ក្រោម​នេះ​។​ តារា​កំប្លែង​ទាំង​៧រូប​ រួម​មាន៖​ ១/ បង​ប្រុស​នាយ​ គ្រឿន នាយ​ ពែកមី មាន​ឈ្មោះ​ពិត​ ចែម ចាន់ដារ៉ា ស្រុក​កំណើត​មក​ពី​ ភូមិ ពពែត​ ឃុំ ពពែត ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង​។២/ ចំណែកនាយ គ្រឿន ប្អូនប្រុសនាយ ពែកមី វិញ មានឈ្មោះពិត ចែម សារឿន មានស្រុកកំណើតនៅ​ភូមិ ពពែត​ ឃុំ ពពែត ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង​។៣/ នាយ​ក្រូច ​មាន​ស្រុក​កំណើត​នៅភូមិ​មហា​ឫស្សី​​ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ ឈ្មោះ​ពិត​មុន​ពេល​ចូល​សិល្បៈ​​ សេន សុប៊ុន។៤/ងាក​មក​ចាប់​អារម្មណ៍​ប្អូន​ធម៌​ ឈុន សុវណ្ណភក្ដី នាយ ចឺម ឯណេះ​វិញ​មាន​ឈ្មោះ​ពិត​ សុខ មេសា មក​ពី​ភូមិ​មហា​ឫស្សី ​​ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ។៥/​បើ​និយាយ​ពី​តារា​កំប្លែង​កូន​១​អ្នក​នាង ខ្ញុង វិញ​មាន​ស្រុក​កំណើត​នៅស្រុក​គៀនស្វាយ​ ខេត្ត​កណ្ដាល។ ឈ្មោះ​ពិត​មុន​ពេល​ចូល​ប្រលូក​សិល្បៈ​ ស្រេង សុកាន់ដា​។៦/មីង​របស់​នាយ ចឺម អ្នក​នាង អ៊ីត វិញ​​មាន​ស្រុក​កំណើត​មក​ពី​ ភូមិ​មហា​ឫស្សី​ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ឈ្មោះ​​ពិត​ សេន ចិន្ដា។​៧/ តារា​កំប្លែង​នាយ តាក់ស៊ី វិញ​មាន​ឈ្មោះ​ពិត​ ប៉ុល សារឿង មក​ពី​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​៕ ​​​​​​​​​​​​​ 

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...