៩ចំណុច ដែលគូស្នេហ៍មិនគួរធ្វើ ព្រោះអាចនាំឲ្យស្នេហាបែកបាក់
 ខែកញ្ញា ២៣, ២០១៧   ចៅ​ កំសត់   553 អ្នកបានមើល

ឆ្ងល់ទេថាហេតុអ្វីបានជាគូស្នេហាខ្លះទទួលជោគជ័យ ហើយខ្លះទៀតបរាជ័យ រហូតធ្វើអោយឆ្អែតលែងចង់បានទៀត? វាមានកត្តាជាច្រើនដែលនាំអោយបែកបាក់គ្នា។ គូស្នេហាដែលទទួលជោគជ័យគឺកើតចេញពី ការគោរពគ្នា និងយល់ពីគ្នា។ ពួកគេយល់នូវអ្វីដែលដៃគូម្ខាងៗចង់បាន ហើយពួកគេបំពេញអោយគ្នា។ ខាងក្រោមនេះជាអ្វីដែលអ្នកមិនគួរធ្វើ នៅពេលដែលអ្នកកំពុងស្រលាញ់គ្នា ព្រោះវាអាចជាកត្តាដែលនាំអោយស្នេហាអ្នកទាំងពីរ ល្អក់កករនឹងគ្នា៖

១. ព្យាយាមកែប្រែដៃគូ

ការកែប្រែ​មានដែនកំណត់។ ប្រសិនបើអ្នកចេះតែឃើញកំហុស ហើយចង់កែប្រែទំលាប់ដៃគូរបស់អ្នក អោយក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតនោះ ច្បាស់ជារឿងមួយដែលថ្នាំងថ្នាក់គ្នាទាំងសងខាងហើយ។

២. ចាប់កំហុសគ្រួសារម្ខាងៗ

នៅពេលដែលអ្នកមើលឃើញកំហុសគ្រួសារម្ខាងៗ ហើយយកលើកវាមកនិយាយនៅចំពោះមុខដៃគូរបស់អ្នកនោះ វានឹងបង្កអោយទៅជាល្អក់កករនៅក្នុងចិត្ត។ ការរិះគន់សមាជិកគ្រួសារម្ខាងៗ អាចធ្វើអោយដៃគូរបស់អ្នកមានអារម្មណ៍ថា អ្នកជាមនុស្សដែលពិបាកចូលគេចុះ។

៣. ឈ្លោះគ្នានៅទីសាធារណៈ

ការឈ្លោះគ្នានៅទីសាធារណៈអាចធ្វើអោយ ដៃគូរបស់អ្នកមានអារម្មណ៍អាម៉ាស់មុខ។ ហើយអ្នកគ្រប់គ្នាដែលនៅជុំវិញអ្នក នឹងមានអារម្មណ៍មិនស្រណុកក្នុងចិត្ត។

៤. កុំឧស្សាហ៍ឈ្លោះគ្នាពេក

គ្មានស្នេហាណាដែលល្អនឹងគ្នាគ្រប់ពេលវេលានោះទេ។ ការខ្វែងគំនិតគ្នាគឺតែងតែកើតមានឡើង ហើយការងរង៉ក់ដាក់គ្នាយូរៗម្តង ក៏ជាផ្នែកមួយដែលជួយអោយស្នេហាមួយគូនោះ មានពណ៌ស្រស់ស្អាត ប៉ុន្តែប្រសិនបើឈ្លោះគ្នាញឹកញ៉ញពេក វាក៏ជារឿងដែលគួរអោយធុញដែរ។

៥. កុំនិយាយទាំងខឹង

ពេលដែលអ្នកខឹងអ្នកនឹងនិយាយនូវសំដីផ្តេសផ្តាស រឺសំដីដែលមិនគួរនិយាយ។ ដូច្នេះចូររៀនចេះទប់កំហឹង និយាយអោយត្រូវកាលៈទេសៈ ដោយប្រើហេតុនឹងផល។

៦. រៀនចេះអភ័យទោស

គ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេ, សូម្បីតែខ្លួនអ្នក។ ដូច្នេះវាមិនធ្ងន់ស្រាលអ្វីនឹងការនិយាយពាក្យសុំទោស ពេលដែលអ្នកធ្វើខុស ហើយចេះអភ័យទោសអោយមនុស្សដែលអ្នកស្រលាញ់ទេ។ ចូរធ្វើរឿងធំ អោយទៅជារឿងតូច រឿងតូចទៅជាអត់រឿង។

៧. កុំប្រច័ណ្ឌខុសរឿង

គេថាស្រលាញ់គ្នាបើគ្មានការប្រច័ណ្ឌសោះ​ វាហាក់ដូចជាស្នេហាមួយនោះខ្វះអ្វីម្យ៉ាង។ ការប្រច័ណ្ឌជារឿងដែលគួរអោយស្រលាញ់ ប៉ុន្តែនៅពេលដែលការប្រច័ណ្ឌនោះ តែងតែកើតមានឡើង ហើយប្រច័ណ្ឌខុសរឿងនោះ វានឹងក្លាយទៅជារឿងដែលគួរអោយធុញ និង ស៊ាំតាប៉ែរទៅវិញ។

៨. រឿងដែលកន្លងហួសហើយអោយហួសទៅចុះ

កុំយករឿងអតីតកាលមករំលឹកហើយរំលឹកទៀត ព្រោះវាម្នាក់ៗមិនបានរស់នៅក្នុងអតីតកាលនោះទេ។ រៀនចេះបំភ្លេចវាខ្លះក៏ល្អដែរ ព្រោះថាវាមិនធ្ងន់ខ្លួន។

៩. ជៀសវាងការកុហក

កុហកគឺជារឿងធំ។ នៅពេលដែលមនុស្សម្នាក់បាត់បង់ការជឿទុកចិត្តហើយ នោះអ្នកត្រូវបានគេកំណត់សំគាល់ មិនថាអ្នកធ្វើអ្វី រឺនិយាយអ្វីនោះទេ ដៃគូរបស់អ្នកនឹងនៅតែមានមន្ទិលសង្ស័យចំពោះអ្នក៕ ប្រភព ៖ konpov

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...