កុសុម៉ា! ល្បីរហូតក្លាយជាអ្នកតំណាងម៉ាកសញ្ញា……. (មានវីដេអូ)
 ខែតុលា ៦, ២០១៧   ចៅ​ កំសត់   1205 អ្នកបានមើល

ភ្នំពេញ៖ រយៈពេលប៉ុន្មានខែមកនេះ យីអ៊ុនរបស់ កញ្ញា សុភ័ក្រ កុសុម៉ា ហាក់មានការហក់ឡើងខ្ពស់ ដែលធ្វើអោយទីផ្សារការងារកញ្ញាមានភាពមមាញញឹករកពេលសម្រាកគ្មាន។ មិនត្រឹមតែអ្នកចម្រៀងដែលមានទឹកដមសម្លេងពិរោះប៉ុណ្ណោះទេ ថែមទាំងជាពិធីការនីដែលមានសម្រស់ស្រស់សោភា ពូកែវោហារ៍ ចាក់ទឹកមិនលិចទៀត។ ក្រៅពីការងារជាតារាចម្រៀង និង ពិធីការនី កញ្ញាក៏ត្រូវបានក្រុមហ៊ុននៃផលិតផលមួយចំនួនទាក់ទងថតផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់ ហើយថ្មីៗនេះ កញ្ញាបានចុះកុងត្រាជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ជាមួយក្រុមហ៊ុនមួយដែលនាំចូលផលិតផលគ្រឿងសម្អាងពីប្រទេសថៃ ដែលមានម៉ាកសញ្ញា 4U2 ។ ដោយសារតែប្រជាប្រិយភាព ភាពស្រស់ស្អាត បូករួមជាមួយភាពរួសរាយរាក់ទាក់ កំប្លុកកំប្លែង គោរពពេលវេលា គោរពការងារ ទើបធ្វើអោយក្រុមហ៊ុន សម្រេចជ្រើសយកកញ្ញជាអ្នកតំណាងម៉ាកសញ្ញា ។ ថ្លែងអោយដឹងពី លោក សេនណារ៉ាល់ តំណាងក្រុមហ៊ុន បន្ថែមពីនេះ លោកបានអោយដឹងទៀតថា “មិនមែនតិចនាក់ទេដែលក្រុមហ៊ុនជ្រើសរើស តែចុងក្រោយសំរេចចិត្តយកគាត់ ព្រោះគាត់ជាតារាមួយរូបដែលមិនចេះវ៉ៃរឹក ឆ្មើងឆ្មៃ ងាយស្រួលធ្វើការជាមួយ “ ។ ជាមួយគ្នានេះដែរតាមការអោយដឹងពីកញ្ញា កុសុម៉ា “តាមពិតនាងខ្ញុំនិងខាងក្រុមហ៊ុន បានទំនាក់ទំនងការងារជាមួយគ្នាពីរ បីដងដែរ ដោយធ្វើជាពិធីការនីក្នុងការតាំងពិពណ៌ផលិតផល ។ ក្រោយមកខាងក្រុមហ៊ុនក៏ទាក់ទងចចារនាងខ្ញុំ អោយធ្វើជាអ្នកតំណាងម៉ាកសញ្ញា។ ភ្ញាក់ព្រើតតែម្តង !!!សប្បាយចិត្ត ព្រោះថាខាងគាត់ផ្តល់កិត្តិយសអោយនាងខ្ញុំធ្វើជាអ្នកតំណាងម៉ាកសញ្ញា ហើយបានចរចារត្រូវរ៉ូវគ្នា ក៏ចុះកុងត្រាជាមួយគ្នាតែម្តងទៅ “ ។ “ ណាមួយស្រលាញ់ក្រុមការងាររបស់ពួកគាត់ ចិត្តល្អ គួរអោយស្រលាញ់ ”។ ចំពោះតម្លៃខ្លួនមិនត្រូវបានកញ្ញាប្រាប់អោយដឹងនោះទេ គ្រាន់បង្ហើបថា “គួរសមអាចទទួលយកបានបង”។ សូមបញ្ជាក់ថា ផលិតផល 4U2 ត្រូវបាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Maowang Trading Group Co.,Ltd ។ 4U2ជាផលិតផលដែលផលិតនៅក្នុងប្រទេសថៃ ផ្គត់ផ្គង់គ្រឿងផ្សំ និងរូបមន្តដោយក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក គ្មានជាតិបារត គ្មានជាតិអាល់កុល ដែលមិនធ្វើអោយប៉ះពាល់ដល់ស្បែក។ លោកអ្នកអាចរកជាវបានតាមបណ្តាហាងមួយចំនួនដូចជា : ផ្សារទំនើបAEON , តេលាម៉ាត , ឱសថស្ថាន GUARDIAN , Molli3 ទល់មុខសកលវិទ្យាល័យ Zaman, និងបណ្តាហាងមួយចំនួនទៀត៕
សុភ័ក្រ កុសុម៉ា ក្លាយជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ម៉ាកសញ្ញា 4U2
សុភ័ក្រ កុសុម៉ា ក្លាយជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ម៉ាកសញ្ញា 4U2
សុភ័ក្រ កុសុម៉ា ក្លាយជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ម៉ាកសញ្ញា 4U2
សុភ័ក្រ កុសុម៉ា ក្លាយជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ម៉ាកសញ្ញា 4U2
សុភ័ក្រ កុសុម៉ា ក្លាយជាអ្នកតំណាងម៉ាកសញ្ញា ( Brand Ambassador ) ម៉ាកសញ្ញា 4U2
ប្រភពអត្ថបទ៖ Khmerload

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...