ម្តងនេះ តារាកំប្លែង វ៉ាន់ នីឡា បញ្ជាក់យ៉ាងមុតមាំចំពោះរឿងគូដណ្តឹង
 ខែតុលា ២, ២០១៧   ចៅ​ កំសត់   732 អ្នកបានមើល

​នៅក្នុង​ថ្ងៃ​ឡើងផ្ទះ​ថ្មី​របស់កញ្ញា ថន លក្ខិណា កន្លងមកនេះតារាកំប្លែង វ៉ាន់ នី​ឡា ក៏បាន​ទៅ​ចូលរួម​ផងដែរ នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត តែ​ពុំមាន​វត្តមាន​គូ​ដណ្តឹង​របស់នាង​ទៅ​ចូលរួម​ជាមួយគ្នា​ដូច​សព្វដង​នោះទេ ។ លើក​នេះ វ៉ាន់ នី​ឡា បញ្ជាក់​យ៉ាងច្បាស់​ថា ទំនាក់ទំនង​នាង​ និង​ គូ​ដណ្តឹងនៅ​ល្អ​ដូចដើម គ្រាន់​តែមួយ​រយៈពេលនេះ​គាត់​រវល់​រឿង​ការងារ ទើប​មិនសូវមាន​ពេលវេលា​បណ្តើរគ្នា​ទៅណា​មក​ណា ។​ ​វ៉ាន់ នី​ឡា ទទួលស្គាល់​ផងដែរថា ​ចំណង​ស្នេហ៍​របស់​នាង​មាន​បញ្ហា​បន្តិចបន្តួច​កាលពី​មួយ​រយៈពេល​មុន ប៉ុន្តែ​ចុងក្រោយ​នេះ​គឺ​បាន​ត្រូវ​រូ​វ​គ្នា ​និង​ មាន​ទំនាក់ទំនង​ល្អ​ដូចដើម​ហើយ សូមអ្នក​រាល់​គ្នា​ឈប់​យល់ច្រឡំ​ទៀត​ទៅ ។​ ស្ថិត​ក្នុង​សម្តី​​យ៉ាងមុត​មាំ វ៉ាន់ នី​ឡា បាន​បន្ថែមទៀតថា មួយរយៈ​ពេលនេះ​ការងារ​យើង​មមាញឹក​រៀងខ្លួន ណាមួយ​ថ្ងៃនេះ (​ឡើងផ្ទះ ថន លក្ខិណា​) គាត់មិន​បានមក​ចូលរួម ​គឺ​ដោយសារ​គាត់​ចេញទៅ​ប្រទេសវៀតណាម ដើម្បី​រៀបចំ​ការងារ​ថ្មី​របស់គាត់ អ៊ីចឹង​ហើយ​ពួកយើង​ពុំ​សូវ​មាន​ពេលវេលា​នៅ​ជាមួយគ្នា​ប៉ុន្មាន​ទេ ។​វ៉ាន់ នី​ឡា បញ្ជាក់បន្ថែម​ពី​រឿង​ដែល​នាង​មិន​បណ្តើរគ្នា​ជា​មួយគូ​ដណ្តឹង ឬ​មិន​ថតរូប​បង្ហោះ​ដូចជា​ពេលមុនៗ​ថា «យើង​ទាំងពីរ​មិនចេះ​ស្វី​ត​ដូចគ្នា ទើប​មិនសូវមាន​រូប​បង្ហោះ​ដូច​គេ តែ​ទំនាក់ទំនង​យើង​នៅ​ល្អ​ធម្មតា» ។ ​ទោះបីជា វ៉ាន់ នី​ឡា មមាញឹក​នៅក្នុង​អាជីព​សិល្បៈ​ក្តី តែ​នាង​នៅ​ឆ្លៀត​ពេលវេលា​លក់​ផលិតផល​ជាច្រើន​តាមអន​ឡាញ ដើម្បី​ស្វែងរក​ប្រាក់ចំណូល​បន្ថែម ។ ជាមួយគ្នានេះផងដែរគេចាប់អារម្មណ៍ឃើញថា នាងកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕ អា​លី​ណា ប្រភព ៖ Pmhotnews

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...