ខែតុលា ៤, ២០១៧ ចៅ កំសត់ 850 អ្នកបានមើល
ឥទ្ធិពលនៃថ្នាំញៀនប្រភេទថ្មីឈ្មោះថា Flakka បានធ្វើឱ្យកក្រើកបណ្តាញសង្គមយ៉ាងខ្លាំង ជាពិសេសក្រោយពីមានវីដេអូបង្ហាញអាការបែកថ្នាំរបស់អ្នកប្រើប្រាស់ថ្នាំញៀនប្រភេទនេះ ដែលត្រូវបានគេចែកចាយបន្តគ្នាជាច្រើន ។

យោងតាមសារព័ត៌មាន Viral4real បានឱ្យដឹងដែរថា អ្នកដែលប្រើប្រាស់ថ្នាំញៀនប្រភេទនេះនឹងមានអាការដូចជា ចង្វាក់បេះដូងកើនឡើង ជួយឱ្យអារម្មណ៍ស្ងប់ និង ឈប់គិតច្រើន តែប្រសិនបើជាតិថ្នាំរើឡើង ហើយពុំបានប្រើប្រាស់នោះ គេនឹងមានអាការដូចក្នុងវីដេអូដែលបានបង្ហាញ គឺប្រៀបដូចជាខ្មោចឆៅ Zombie តែម្តង ។


បច្ចុប្បន្នគេជឿថា ថ្នាំញៀនប្រភេទនេះបានទៅដល់ប្រទេសប្រេស៊ីល ហើយ ព្រោះថ្មីៗនេះគេទើបចាប់បានយុវជនបែកថ្នាំដូចខ្មោចឆៅ Zombies ជាច្រើននាក់ ។ ខាងក្រោមនេះជាវីដេអូខ្លះៗបង្ហាញអាការបែកថ្នាំរបស់ពួកប្រើប្រាស់ថ្នាំញៀន Flakka
ប្រភព ៖
Pmhotnews
សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!