កូនប្រុសព្រាប សុវត្ថិ ទាំង ៣ នាក់បានចូលច្រៀងនៅផលិតកម្មរស្មីហង្សមាសហើយ (មានវីដេអូ)
 ខែមករា ១១, ២០១៨   ចៅ​ កំសត់   241 អ្នកបានមើល

ដោយសារតែសមត្ថភាពនិងទេពកោសល្យក្នុងវិស័យសិល្បៈរបស់គេផ្ទាល់ទើបពេលនេះកូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ ត្រូវបានផលិតកម្មរស្មីហង្សមាសទទួលឱ្យចូលច្រៀងក្នុងផលិតកម្មជាផ្លូវការ ហើយកាលពីព្រឹកថ្ងៃទី ៨ ខែមករា ២០១៨ ។នៅក្នុងសន្និសីទសារព័ត៌មាននៃការបង្ហាញជាផ្លូវការនូវតារាចម្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាសនោះត្រូវបានខាងផលិតកម្មបង្ហើបប្រាប់ថាបទចម្រៀងមានចំណងជើងកែវភ្នែកដែលច្រៀងរួមគ្នាដោយកូនប្រុសលោក ព្រាប សុវត្ថិ ទាំង ៣ នាក់នោះនឹងត្រូវចេញជាផ្លូវការនាយប់នេះហើយពួកគេក៏ នឹង មាន បទចម្រៀងជាក្រុមនិងច្រៀងទោលចេញជាបន្តបន្ទាប់ដែរ ។ដោយសារតែកូនប្រុសលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ ,សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ សុទ្ធសឹង មានទេពកោសល្យនិងរូបសម្ផស្សស្អាតបើទទួលបានការគាំទ្រខ្លាំងពីមហាជននោះនាពេលខាងមុខពួកគេក៏អាចឈានក្លាយទៅជាតារាសម្តែងថែមទៀត ។តោះចង់ដឹងថាកូនប្រុសលោក ព្រាប សុវត្ថិមានចំណាប់អារម្មណ៍យ៉ាងណាខ្លះសូមទស្សនា វីដេអូ ខាង ក្រោម ៕ ដេវីត

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...