ក្តៅៗ ៖ តារាចម្រៀង Hyunseung ទទួលស្គាល់ស្នេហាជាមួយនឹង…
 ខែមករា ១០, ២០១៨   komsak komsak   137 អ្នកបានមើល

អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ BEAST លោក Jang Hyunseung ត្រូវបាន​សារព័ត៌មាន​រាយការណ៍​ថា​លោក​បច្ចុប្បន្នកំពុង​ទាក់ទង​ស្នេហា​នឹង​នាង Shin Soo Ji ដែលជា​អា​តី​ត​កីឡាការិនី​កាយសម្ព័ន្ធ ។​​យោងតាម​សារព័ត៌មាន​កូរ៉េ គេ​បានដឹងថា នាង Shin គឺជា​កីឡាការិនី​ម្នាក់​ដែល​ធ្លាប់​ចូល​ប្រកួត​អូឡាំពិក​នា​ឆ្នាំ ២០០៨ នៅ​ទីក្រុង​ប៉េកាំង តំណាងឱ្យ​ប្រទេស​កូរ៉េខាងត្បូង តែ​បច្ចុប្បន្ន​នាង​បាន​ចូលនិវត្តន៍​ពី​អាជីព​នេះហើយ ។ តាមរយៈ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​អ្នក​ទាំងពីរ បានឱ្យដឹងថា ពួកគេ​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង ក្រោយពី​ទៅលេង Bowling ជាមួយគ្នា​ច្រើនដង ហើយ​មកទល់ពេលនេះ ពួកគេ​បាន​ទាក់ទង​ស្នេហា​គ្នា​ជាង ៣ ទៅ ៤ ខែ​ហើយ ។ អ្នកនាំពាក្យ​របស់​តារា​ល្បី​ទាំងពីរ​ដួង​ក៏បាន​ចេញមុខ​ទទួលស្គាល់​រឿងនេះ​ផងដែរ ដោយបាន​និយាយថា «​ពួកយើង​សូម​ទទួលស្គាល់​ស្នេហា​របស់លោក Hyunseung និង នាង Shin ហើយ​បើ​គិត​មកទល់ពេលនេះ ពួកគេ​បាន​ទាក់ទង​គ្នា​ប្រមាណ ៤ ខែ​ហើយ​» ។​​គួរ​បញ្ជាក់ដែរថា លោក Hyunseung គឺជា​អតីត​សមាជិក​ក្រុម​ចម្រៀង BEAST ហើយ​ជាមួយនឹង​ក្រុម លោក​ធ្លាប់​បានឈ្នះ​ពានរង្វាន់​ជាច្រើន​ផងដែរ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...