នាង Suzy ហោះទៅ L.A. ដើម្បី…
 ខែមករា ១០, ២០១៨   komsak komsak   189 អ្នកបានមើល

នាង Suzy បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង​ថ្មី ក្រោយ​ទទួល​ភាពជោគជ័យ​ខ្លាំង​គួរសម​នៅក្នុង​អាជីព​សម្តែង ដោយ​បច្ចុប្បន្ន គេ​បានដឹងថា នាង​កំពុងតែធ្វើការ​ញាប់ដៃ​ញាប់ជើង​លើ​វីដេអូ​ចម្រៀង​ថ្មី ដែល​កំពុង​ថត​នៅ​ទីក្រុង Los Angeles ។​​ផលិតកម្ម JYP Entertainment ក៏បាន​ចេញមុខ​និយាយ​លើ​រឿងនេះ​ផងដែរ ដោយបាន​ប្រាប់​ឱ្យដឹងថា «Suzy បាន​ហោះ​ទៅ L.A ដើម្បី​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង ។ ពួកយើង​នឹង​ផ្តល់ព័ត៌មាន​បន្ថែមទៀត​នាពេល​អនាគត ចំពោះ​ការវិល​ត្រឡប់មកវិញ​របស់​នាង​ង​» ។ គេ​បានដឹង​ដែរ​ថា នាង Suzy ទើបនឹង​ចាកចេញ​ពី​កូរ៉េខាងត្បូង​កាលពីដើម​ឆ្នាំនេះ តែ​មកទល់ពេលនេះ ទើប​គេ​បានដឹង​ពី​គោលបំណង​នាង ។ ចំពោះ​អាល​ប៊ុ​ម​ចម្រៀង​ដែល​នឹង​ចេញលក់​នៅពេល​ខាងមុខ នឹង​ក្លាយជា​អាល​ប៊ុ​ម​ចម្រៀង​ដំបូង​គេ​របស់​នាង Suzy ក្រោយពី​ការរំសាយ​ជា​ផ្លូវការ​នៃ​ក្រុម​ចម្រៀង miss A ៕ រិទ្ធី (​ប្រភព ៖ Koreaboo)

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...