ជនលោភកាមម្នាក់ រំល្មោភមេគោមួយក្បាលបណ្ដាលអោយមាន​ផ្ទៃ​ពោះ៦ខែ​ (មានរូបភាព)
 ខែមីនា ៥, ២០១៨   ចៅ​ កំសត់   119 អ្នកបានមើល

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បុរស​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន ​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​រំលោភ​សត្វ​ជាច្រើន​ក្បាល​ដូច​ជា គោ សេះ និង​ក្របី​ជា​ដើម។ ពេល​នេះ ម្ចាស់​គោ​រង​គ្រោះ​មួយ​ក្បាល​ក្នុង​ចំណោម​នោះ ​បាន​ចេញ​មុខ​មក​អះអាង​ថា គោ​របស់​ខ្លួន​ពពោះ​ហើយ។​ជន​ល្មើស​ឈ្មោះ Andy Loyola ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពី​ប្រព្រឹត្ត​បទ​ល្មើស​លើក​ចុង​ក្រោយ រំលោភ​មេ​គោ​មួយ​ក្បាល នៅ​ក្រុង Silang ជិត​រដ្ឋធានី​ម៉ានីល។ បន្ទាប់​មក កសិករ​ដែល​ជា​ម្ចាស់​គោ​ឈ្មោះ Rustico Sarno បាន​អះអាង​ថា​គោ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ ទាំង​មិន​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គោ​ឈ្មោល​ផ្សេង​ផង​នោះ។ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា មេ​គោ​នេះ​អាច​នឹង​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព ដើម្បី​បញ្ជាក់​ការ​ពិត។ជន​ល្មើស​វ័យ ៤៦​ឆ្នាំ ដែល​គេ​ជឿ​ថា​បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ញៀន ត្រូវ​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្ថានីយ​ប៉ូលិស​ក្រុង Silang ខេត្ត Cavite ភាគ​ខាង​ត្បូង​រដ្ឋធានី​ម៉ានីល។ មន្ត្រី​ប៉ូលិស ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជា​ច្រើន ត្រូវ​រឹប​អូស​ពី​ជន​សង្ស័យ ពេល​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន។មិន​មែន​តែ​មេ​គោ​មួយ​ក្បាល​នេះ​ទេ​ដែល​រង​គ្រោះ កសិករ​ផ្សេង​ទៀត​ក៏​បាន​ចោទ​ប្រកាន់ Loyola ថា​បាន​រំលោភ​សត្វ​ផ្សេង​ៗ​ទៀត​របស់​ខ្លួន ដូច​ជា សេះ និង​ក្របី​ជា​ដើម។ ជន​ល្មើស​រូប​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ​ចោទ​ប្រកាន់ រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​សត្វ។ យ៉ាង​ណា​មិញ គេ​នៅ​មិន​ទាន់​ដឹង​ថា ជន​ល្មើស​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ពេល​ណា​នោះ​ទេ៕ ​​​​ ប្រភព៖ cnnew

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...