តារាចំម្រៀង ស៊ុន ស្រីពេជ្រ ប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកលុយព្យាបាលឪពុក និងបងប្រុស
 ខែមីនា ៧, ២០១៨   ចៅ​ កំសត់   181 អ្នកបានមើល

ភ្នំពេញ៖តារាចម្រៀងសំនៀងថ្នមកញ្ញា ស៊ុន ស្រីពេជ្រការប្រកាសលក់ផ្ទះរបស់ខ្លួន គឺដើម្បីយកលុយបន្តព្យាបាលជំងឺរ៉ាំរ៉ៃឪពុក និងបងប្រុសខ្លូន ការភ្ញាក់ផ្អើលជាថ្មីនេះក្រោយពីកូនប្រុស-ស្រីតារាកំប្លែងជើងចាស់នាយ ស៊ីស បានប្រកាលសក់ផ្ទះនៅខណ្ឌព្រែកព្នៅយ៉ាងតក់ក្រហល់ក្នុងតម្លៃ២០ម៉ឺនដុល្លារអាមេរិក ។កន្លងមក ស៊ុន ស្រីពេជ្រ ធ្លាប់បង្ហាញសារកម្សត់ជាហូរហែក្រោយពីស្ថានភាពជំងឺឪពុក និងបងប្រុសមិនទាន់មានភាពប្រសើរ ពិសេសនាងត្រូវចំណាយថវិកាក្រាស់ក្រែលដើម្បីមើលថែទាំជំងឺពួកគាត់ ។ ដោយអស់ជម្រើសនាង និងក្រុមគ្រួសារបានសម្រេចចិត្តប្រកាសលក់ផ្ទះដែលជាជម្រករស់នៅសព្វថ្ងៃនោះ ។កញ្ញា ស៊ុន ស្រីពេជ្រ នៅមិនទាន់អាចទំនាក់ទំនងបាននៅឡើយជុំវិញដំណឹងលក់ផ្ទះនេះ ប៉ុន្តែនាយ សង់ សេត ដែលជាបងប្រុសតារាចម្រៀងរូបនេះបញ្ជាក់ថា ដំណឹងនៃការលក់ផ្ទះព្យាបាលជំងឺឪពុក គឺជារឿងពិត ព្រោះតែក្រុមគ្រួសារមិនមានលទ្ធភាពបន្តព្យាបាលជំងឺឪពុកនាយសង់ ស៊ីស និងប្អូនប្រុសលោកគឺលោកសង់សឺតនោះ ។ ឪពុកលោកមានវ័យ៧២ឆ្នាំ និងមានជំងឺលើលឈាមជាង២ឆ្នាំមកហើយដែរ ហើយក៏ខកខានក្នុងការចេញទៅសម្តែងកំប្លែងជាយូរឆ្នាំហើយដែរ ។លោកថាឪពុកលោកទទួលទានអាហារបានខ្លះៗ ប៉ុន្តែនៅមិនអាចនិយាយបាន ទើបលោក និងគ្រួសារចង់នាំយកទៅព្យាបាលបន្តនៅប្រទេសថៃ ស្របពេលដែលប្អូនប្រុសលោក គឺលោក សង់ សឺត វ័យ៣២មានជំងឺមានជាតិពុលក្នុងឈាម អស់រយៈពេល១០ឆ្នាំមកហើយ ដែលត្រូវបន្តព្យាបាលនៅប្រទេសថៃដូចគ្នា ។ ទាំងឪពុក និងប្អូនប្រុសត្រូវការប្រាក់ប្រមាណ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីព្យាបាលនៅប្រទេសថៃដូចគ្នា ព្រោះតែតាមការពិនិត្យនៅទីនោះ កន្លងមកគឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឲ្យស្ថានភាពជំងឺល្អប្រសើរខ្លាំង ប៉ុន្តែគឺទាមទារឲ្យមានថវិកាគ្រប់គ្រាន់ ។ លោកបន្តថា ផ្ទះនេះគឺជាជម្រករបស់ប្អូនស្រី ស៊ុន ស្រីពេជ្រ និងឪពុក ហើយនាងបានសម្រេចចិត្តឲ្យលក់ ព្រោះគ្មានជម្រើស ។តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស មានកូនសរុបចំនួន៨នាក់ (ស្រី៥នាក់) ក្នុងនោះមានកូន៣នាក់ ជាសិល្បករគឺនាយ សង់ សេត, កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង កាឆយ ។ បច្ចុប្បន្នតារាកំប្លែងរូបនេះ ស្នាក់នៅផ្ទះរួមជាមូយកូនស្រី ស៊ុន ស្រីពេជ្រ នាភូមិ សុពណ៌ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕ ប្រភព៖ chsknews

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...