រកឃើញដៃនិងជើងរបស់មនុស្សក្នុងពោះក្រពើយក្សប្រវែង៦ម៉ែត្រនៅឥណ្ឌូនេស៊ី​
 ខែមីនា ៨, ២០១៨   ចៅ​ កំសត់   152 អ្នកបានមើល

​ប្រទេស​ឥណ្ឌូនេស៊ី ៖ ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយថា ដៃ​និង​ជើងមនុស្ស ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​ក្រពើ​ដ៏​ធំ​មួយ ដែល​ត្រូវបាន​សង្ស័យថា​បាន​ខាំ​ស៊ី​បុរស​ជា​កម្មករ​ម្នា​ក់ក្រោយពេលបាត់ខ្លួននៅ​កោះ​ប័​រ​ណេ​អូ ប្រទេស​ឥណ្ឌូនេស៊ី ។​​ក្រុម​អាជ្ញាធរ​បាន​បាញ់សម្លាប់​សត្វ​ក្រពើ​ដ៏​ធំ​ប្រវែង​ជាង​៦​ម៉ែត្រ​នេះ​នៅ​ជិត​មាត់ទន្លេ​ជាទី​ដែល​បុរស​កម្មករ​ចម្ការ​ម្នាក់ បាន​បាត់​ខ្លួន កាលពី​២​ថ្ងៃ​កន្លងទៅនេះ ដោយ​ម៉ូតូ និង ស្បែង​ជើង​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​​ការស្វែងរក​បុរស​នេះ ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១​មីនា នៅពេល​សាកសព​ជនរងគ្រោះបាត់​ដៃជើង​ ដោយ​កម្មករ​នោះមានឈ្មោះ អាន​ឌី អាសូ អេ​រ៉ាំ​ង អាយុ​៣៦​ឆ្នាំនេះ ត្រូវបានគេប្រទះឃើញ​អណ្តែត​ទឹក​នៅ​ទន្លេ​កាលី​ម៉ាន់​តាន់ ដែលជា​ផ្នែក​មួយ​នៃ​កោះ​នោះ។ ប៉ូលិស​បាន​ប្រទះឃើញ​ក្រពើ​មួយក្បាល​នៅ​ជិត​ទីនោះ​ហើយ​បានសម្លាប់​វាដោយមានការសង្ស័យថាវាបានស៊ីបុរសកម្មករខាងលើ​។​​លោក ថេត​ឌី រី​ស្ទី​អាវ៉ា​ន់ មេ​ប៉ូលិស​ក្នុង​តំបន់​នោះ បាន​និយាយថា «នៅ​ខាងក្នុង​ពោះ​ក្រពើ​នេះ​យើង​បានឃើញ​ជើង​និង​ដៃ​ដែល​គេ​ជឿថា​ជា​ដៃជើង​របស់​ជនរងគ្រោះ​ជា​កម្មករ​នោះ​»​ តាមសម្តី​ប្រពន្ធ​របស់​ជនរងគ្រោះបាន​និយាយថា ប្តីរបស់ខ្លួន​បាន​ចេញពីផ្ទះ​ទៅរក​ខ្ចៅខ្យង​ដើម្បី​ធ្វើ​អាហារប៉ុន្តែក៍បាត់មិនឃើញមកវិញ​៕ ប្រភព៖ chsknews

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...