រំជួលចិត្ត!!! ក្រោយដឹងការពិតពីបុរសម្នាក់ដែរប្រជាពលរដ្ឋវាយស្ទើរស្លាប់កាលពីម្សិលមិញ
 ខែមីនា ១២, ២០១៨   ចៅ​ កំសត់   75 អ្នកបានមើល

ហ្វេកប៊ុក ៖ តាមរយៈសារដែរបុរសម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកថា «សូមជម្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ 11/03/2018 វាជាទំលាប់អាក្រក់ ដែលបងប្អូនប្រើកំហឹងឈឺចាប់ជាងអ្នករងគ្រោះ បើតាមព័ត៌មានពីសមត្ថកិច្ចថាមិនមានការបុករះស្លាប់ ២-៣ នាក់នោះទេ មានតែករណីប៉ះម៉ូតូ ១គ្រឿងមិនមានអ្នករបួស ហើយបន្តមកដល់ម្តុំពេទ្យលោកសង្ឃទើបប៉ះម៉ូតូ ១គ្រឿងទៀត ធ្វើឱ្យរបួសអ្នកជិះម៉ូតូម្នាក់ទើបភាគីរថយន្តឈប់ ហើយអ្នកជិះដេញពីក្រោយគ្រាន់តែលឺតៗគ្នា ក៏នាំគ្នាប្រើហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់ តើអ្នកណាទទួលខុសត្រូវ។» និង សំណូមពរទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៍ និងយកអ្នកដែលមានចេតនាពិតវាយបំណងសម្លាប់ បងតៃកុងឡាន ដែលគាត់គ្មានចេតនា បង្ករគ្រោះថ្នាក់ចរាចរណ៍ យកមកផ្តន្ទាទោសទៅតាមច្បាប់ អោយខានតែបាន ទោះបីគាត់ជាអ្នកបង្ករក៍ដោយ ទុកអោយច្បាប់ជាអ្នកចាត់ការ។ គួរំលឹកផងដែលថាបើតាមរយៈហ្វេកប៊ុករបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា «រូបថត​ជនល្មើស​ និង​ សកម្មភាព​រួមគ្នា​សម្លាប់លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​មានសព្វគ្រប់អស់ហើយ​ បើសមត្ថកិច្ចស្រាវជ្រាវរកមិនឃើញទៀត​ មិនដឹងថាម៉េចទេ​ ។​ សង្ឃឹមថា​ សមត្ថកិច្ចនឹងនាំជនតិរច្ឆានទាំងនោះមកដាក់គុកបានឆាប់ៗ​ ។» យើងហ្នឹងរងចាំមើលថារឿងនេះហ្នឹងទៅជាយ៉ាងណាទៀត។ប្រភព ៖ chsknews

សូមផ្ដល់មតិយោបល់ក្នុងប្រអប់ខាងក្រោម សូមអរគុណ!

អត្ថបទបន្ថែម

Loading...
Loading...